(ព្រៃវែង)៖ នាយឧត្តមសេនីយ៍​ ឥត សារ៉ាត់ ប្រធានគណៈពង្រឹងឃុំកំពង់ប្រាំង និងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បាន​ដាស់តឿន ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ សូមកុំជឿតាមការញុះញង់ តាម​ឧបាយកល​បោក​ប្រាស់​របស់ជនអគតិមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា ហើយលោកអំពាវនាវឱ្យពលរដ្ឋអញ្ជើញ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ​ ដើម្បី​សន្តិភាព​ ស្ថិរភាព​​ និងការ​អភិវឌ្ឍ។

​នាយឧត្តមសេនីយ៍​ ឥត សារ៉ាត់ បានធ្វើឡើងបែបនេះ​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាស​ លោក បានអញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិកបក្ស​ នៅក្នុងភូមិខ្សុំត្បូង ភូមិខ្សុំជើង ចំនួន១៥១០នាក់ នៅក្នុងបរិវេណវត្តខ្សុំត្បូង។

លោកប្រធាន​​​ក្រុមការងារ​ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមឈប់ជឿក្រុមប្រឆាំងតទៅទៀត តើពួកគេបានធ្វើអ្វីខ្លះជូនជាតិ និងប្រជាពលរដ្ឋ ក្រៅពីការញុះញង់ បំបែកបំបាក់ បោកប្រាស់ ឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស CPP បច្ចុប្បន្ន។ ដើម្បីឆ្លើយតបទៅនឹងអំពើល្អរបស់បក្ស CPP ឯកឧត្តម​ប្រធានក្រុមការងារ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនបក្ស CPP ឈ្នះឆ្នោតដើម្បីមានឱកាសបម្រើជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»​៕