(ភ្នំពេញ)៖ តើលោក-អ្នកកំពុងមានតម្រូវការហិរញ្ញវត្ថុ ដើម្បីវិនិយោគលើអាជីកម្ម, គេហដ្ឋាន ឬ ដើម្បីបំពេញនូវការរស់នៅរបស់លោក-អ្នក ឲ្យកាន់តែមានភាពសំបូរបែបមែនទេ? ព្រីនស៍ ហ្វាយ នែន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុផ្តល់ជូននូវសេវាឥណទានប្រកបដោយវិជ្ជាជីវៈ និងអាចជួយនូវដំណោះស្រាយជូនលោកអ្នកនោះ បានចាប់ផ្តើមមានវត្តមាននៅខេត្តព្រះសីហនុ យើងហើយ។

ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែមិថុនាខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងរៀបចំនូវយុទ្ធនាការផ្សព្វផ្សាយផលិតផលសេវាកម្មដ៏មានសក្ដានុពលរបស់ខ្លួននៅផ្សារមួយចំនួនក្នុងខេត្តព្រះសីហនុដូចជា ផ្សារចិន, ផ្សារពាណិជ្ជកម្ម, ផ្សារលើ, ផ្សារឃ្លាំងលើ និងសាខាព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក្នុងក្រុងព្រះសីហនុ ព្រមទាំងនាំមកជូនលោកអ្នកនូវការលេងហ្គេមកម្សាន្តសប្បាយៗដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានមានប្រសាសន៍ថា៖ «ការបោះជំហានចូលក្នុងខេត្តព្រះសីហនុ គឺដោយសារយើងបានមើលឃើញពីសក្ដានុពលទីផ្សារហិរញ្ញវត្ថុនៅក្នុងខេត្ត និងដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយឲ្យអតិថិជន អាជីវករ និងសហគ្រិននានាក្នុងខេត្តព្រះសីហនុទទួលបានជោគជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈស្របតាមបេសកម្មរបស់គ្រឹះស្ថាន»។

គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលកំពុងទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងច្រើនពីអតិថិជន គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដែលទទួលបានអាជ្ញាប័ណ្ណ លេខ ម.ហ-៥៨ ពី ធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការផ្តល់សេវាកម្មឥណទាន។ គ្រឹះស្ថានមានសេវាកម្មឥណទានយ៉ាងច្រើនសម្បូរបែបដូចជា ឥណទានគេហដ្ឋាន, ឥណទានអាជីវកម្ម, និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ជាដើមជាមួយនឹងលក្ខខណ្ឌពិសេសៗដូចជា ឥណទានមានគ្រប់ទំហំ អត្រាការប្រាក់សមរម្យ ការសងត្រលប់មានជម្រើសច្រើន និងរយៈពេលសមស្របតាមតម្រូវការជាក់ស្តែង។

សាខាខេត្តព្រះសីហនុ គឺជាសាខាទី៧ហើយ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។ សាខាទី៨និងទី៩ ក៏កំពុងបើកដំណើរការផងដែរ នោះគឺសាខាក្រុងតាខ្មៅ និងសាខាព្រែកលៀប។ ចំណែកឯសាខា៦ផ្សេងទៀតរបស់គ្រឹះស្ថានរួមមាន៖ សាខាទីស្នាក់ការកណ្តាល សាខាទួលសង្កែ សាខាចោមចៅ សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប និងសាខាខេត្តកំពង់ចាម។ គ្រឹះស្ថានបន្តធ្វើការពង្រឹង និងពង្រីកទីផ្សារទៅកាន់បណ្តាខេត្តសក្តានុពលមួយចំនួនទៀតនៅក្នុងឆ្នាំ២០១៨នេះ ជាមួយនឹងយុទ្ធសាស្ត្រល្អៗដើម្បីធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ស្របតាមតម្រូវការទីផ្សារ និងដើម្បីឲ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុកាន់តែច្រើនឡើងដែលនាំឲ្យមានការរីកចម្រើនទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែម៖

ការិយាល័យកណ្តាល៖ អាគារលេខ ១៧៥CD សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ, ទូរស័ព្ទលេខ៖ ០២៣ ៩៩១ ១៦៨
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ www.princeplc.com.kh ៕