(កោះកុង)៖ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាគមន៍ អតីតយុវជនកម្ពុជា និងគ្រសារអតីតយុវជន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ អញ្ជើញទៅចូលរូមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស បន្តទៅថ្ងៃអនាគត។
លោកបានលើកឡើងថា ប្រទេសជាតិមានសន្តិភាព ស្ថិរភាព នឹងមានការអភិវឌ្ឍគ្រប់វិស័យមានការរីកចំរើនពី១ថ្ងៃ ទៅ១ថ្ងៃ ហើយធនធានមនុស្សការតែរីកធំធាត់ ដោយសារតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលមាន សម្តេចតេជោ ហើយសម្តេចតែងតែគិតគូរជាប់ជានិច្ច ជាមួយបងប្អូនប្រជាពលរដ្ឋ មិនដែលរត់ចោលបងប្អូនមួយវិនាទីឡើយ មិនដូចពួកក្បត់ជាតិ បានតែធ្វើការញ៉ុះញ៉ុង បានតែលាក់ខ្លួននៅប្រទេសក្រៅ បានតែស្រែកតែប៉ុណ្ណោះ។
អភិបាលស្រុកមណ្ឌលសីមា បានបញ្ជាក់ថា ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ដែលមានអាយុគ្រប់ក្នុងការបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ជាសម្គាល់ ដើម្បីអាណត្តិទី៦ ដើម្បីអនាគតប្រទេសកម្ពុជា មិនត្រូវការវិលត្រឡប់វិញ នៅរបបប្រល័យពូជសាសន៍ឡើយ។
ក្រោយពីការសំណេះសំណាល ជាមួយសមាជិកសមាគមន៍អតីតយុវជនកម្ពុជា លោកអភិបាល ក៏បានពាំនាំនូវអំណោយមួយចំនួន រួមនឹងថវិកាចែកជូន ដល់បងប្អូនអតីតយុវជន និងប្រជាពលរដ្ឋផងដែរ៕