អគ្គលេខាធិការគ.ជ.ប៖ មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀង
24-06-2018 11:45
(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានថ្លែងថា មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ អនវុត្តការងាររៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ក្នុងជំហរអព្យាក្រឹត្យឥតលម្អៀង ដើម្បីសម្រេចបានការបោះឆ្នោតមួយ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើតាមការប្រកាសរបស់គ.ជ.ប នៅថ្ងៃអាទិត្យនេះ។
លោក ទេព នីថា បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោក ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ គ.ជ.ប៖