(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ រកបាន៣ពិន្ទុដំបូង ក្រោយឈ្នះស៊ុយអែត ២-១ នៃ World Cup 2018 នៅប្រទេសរុស្ស៊ី។
ការរកបាន ៣ពិន្ទុនេះបានធ្វើឲ្យក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ ឡើងទៅឈរនៅលេខ២ ក្នុងពូល F មានកូរ៉េខាងត្បូង ហាលអាវឈរលេខ៤ ស៊ុយអែតលេខ៣ និង មិចស៊ិក លេខ១ ក្នុងពូល។ អាល្លឺម៉ង់ មិនភ័យព្រួយឡើយពេលជួបកូរ៉េខាងត្បូង នៅជុំទី៣ ខណៈស៊ុយអែត ត្រូវការឈ្នះពេលប៉ះ មិចស៊ិក នាសប្តាហ៍ក្រោយ៕