Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៣ ខែមិថុនា៖ រកឃើញយានយន្ដល្មើសច្បាប់៣១៩គ្រឿង និងផាកពិន័យ១៩៩គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ដបាន ៤៥៥គ្រឿង

23-06-2018 18:08

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៥៣៣គ្រឿង រកឃើញល្មើសច្បាប់៣១៩គ្រឿង (ម៉ូតូ៨២ភាគរយ) អប់រំ១២០គ្រឿង និងផាកពិន័យ១៩៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៨៥៩គ្រឿង អប់រំ៦៧គ្រឿង និងផាកពិន័យចំនួន១៦៧គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៤៥៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥១,០៤៧គ្រឿង រកឃើញយានយន្តល្មើស៨,៨៧៨គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៤,០៤២គ្រឿង និងផាកពិន័យ ៤,៨៣៦គ្រឿង (ម៉ូតូ៩៩%)៕