(រតនគិរី)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក គិត ទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកលំផាត់ បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ដើម្បីស្វែងយល់ និងទទួលយកនូវសំណូមពរពួកគាត់មកដោះស្រាយ។
ថ្លែងក្នុងពិធីខាងលើនេះ លោក គិត ទ្រី បានជម្រាបជូនអំពីគោលនយោបាយទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៦ ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ និងកសាងប្រទេសជាតិ ប្រកបដោយស្ថេរភាព សន្តិភាព សុខដុមរមនា សំដៅជំរុញកំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋមានជីវភាពធូរធារ។
ទន្ទឹមគ្នានោះដែរលោក គិត ទ្រី បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសតទៅទៀត៕