(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ ព្រះវិហារវត្តពោធិជ័យ (ហៅវត្តសៀមប៉ាង) ដែលជាអំណោយរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ស្ថិតនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នៅក្នុងពិធីនេះ មានអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលស្រុកសៀមប៉ាង មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្ត និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ៕