(កំពង់ចាម)៖ គ្រួសារសពអតីតយុទ្ធជន នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានថវិកាបេឡាមរណៈសង្គ្រោះ ពីសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម។
ការយកអំណោយប្រគល់ជូននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំបទល្មើស។ ក្នុងនោះក៏មានការចូលរួមពី លោក ចាន់ ផល្លី ប្រធានកិត្តិយស ស.អ.ក ក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ថវិកាដែលត្រូវបានលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា យកទៅប្រគល់នៅពេលនេះ មានចំនួន៤លានរៀល ជាថវិកាបេឡាមរណៈសង្គ្រោះដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន០១គ្រួសារ ដែលសពលោកស្រី សួន យួន ប្រភេទពលី
មានអត្តលេខ SA89001298 ដែលមានអ្នកទទួលបណ្ដាំលោក វ៉ា វីរៈ អាយុ២១ឆ្នាំ ត្រូវជាចៅ រស់នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម៕