(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សរៀនត្រៀមប្រទ្បងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យមោងឫស្សី ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ លោក អង្គ វង្ស វឌ្ឍានា បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ណែនាំសិស្សានុសិស្ស នៅវិទ្យាល័យមោងឫស្សី ឲ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា ឲ្យក្លាយជាកូនល្អរបស់មាតាបិតា និងជាពលរដ្ឋល្អរបស់ប្រទេសជាតិ។
លោក អង្គ វង្ស វឌ្ឍានា បានគូសបញ្ជាក់អំពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជាមានសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពីទីក្រុងដល់ជនបទ ហើយក្នុងឱកាសនេះ លោកក៏បានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ជាការលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកមោងឬស្សី ចំនួន៩៩២នាក់ និងសិស្សានុសិស្សរៀនប្រទ្បងសញ្ញាបត្រទុតិយភូមិ ចំនួន៦២០នាក់។
បន្ថែមពីនេះ លោក អង្គ វង្ស វឌ្ឍានា ក៏បានអំពាវនាវលោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងអ្នកចូលរួមទាំងមូល សូមអញ្ជើញចូលរួមបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានរួមសុខរួមទុក្ខយ៉ាង
ពិតប្រាកដជាមួយប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៧៩មក។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ គឺបោះឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដនៅកម្ពុជា៕