Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ បង្គាប់ឲ្យឃុំខ្លួនឈ្មួញល្បីឈ្មោះម្នាក់ រឿងចេញសែកស្អុយ

23-06-2018 15:15

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ឃី ឆៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះ រឿន សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំដាក់ពន្ធនាគារ រង់ចាំនីតិវិធីបន្ត ពាក់ពន្ធ័ករណីបទល្មើស មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកអត់លុយ)។

សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ រឿន សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាពាណិជ្ជករ មានស្រុកកំណើតនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលបច្ចុប្បន្ន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចជនត្រូវចោទរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចៅក្រម ឃី ឆៃ ពាក់ព័ន្ធ បទល្មើសមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕