Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុងប៉ោយប៉ែត ជួសជុលផ្លូវមួយខ្សែប្រវែង២០គីឡូម៉ែត្រ និងចាក់គ្រួស ជូនពលរដ្ឋក្នុងភូមិចាន់គិរី ដែលជួបការលំបាកក្នុងការធ្វើដំណើររយៈពេល២០ឆ្នាំ

23-06-2018 14:18

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត និងជាអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំសមាជិក សមាជីកាជាច្រើនរូបបានចុះ ទៅចំណុចសមាគមនអភិវឌ្ឍន៍កសិកម្មជាតិ ភូមិចាន់គិរី សង្កាត់-ក្រុងប៉ោយប៉ែត ដើម្បីឈួសឆាយផ្លូវដី ប្រែក្លាយជាផ្លូវក្រាលគ្រួសម៉ិចទាំងស្រុង ដែលមានប្រវែងជាង២០គីឡូម៉ែត្រ។

តំណាងប្រជាពលរដ្ឋរស់នៅក្នុងភូមិចាន់គិរី បានថ្លែងយ៉ាងដូច្នេះថា «ពួកយើងទាំងអស់គ្នាបានរស់នៅក្នុងភូមិមានចំនួន ៤១០៤គ្រួសារដែរ ទទួលការពិបាកផ្លូវថ្នល់ សម្រាប់ចេញចូលទៅកាន់ផ្សារ កន្លែងប្រកបមុខរបរកស៊ី សាលារៀន អស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយសារតែចំណុចនេះ មានបញ្ហារវាងពួកខ្ញុំ និងសមាគមនអភិវឌ្ឍន៍កសិកម្មជាតិដ៏រាំរ៉ៃ និងគ្មានអ្នកណាមកជួយជួសជុលឡើយ ទើបតែលោកសាន ស៊ានហូអភិបាលក្រុងប៉ោយប៉ែតថ្មីចូលមកកាន់ដំណែងទើបលោកមកជួយជួសជុលផ្លូវដី ឱ្យប្រែក្លាយជាផ្លូវក្រាលគ្រួសម៉ិច ទាំងស្រុងក្នុងភូមិពួកយើង»

ទទ្ទឹមនឹងនេះ តំណាងប្រជាពលរដ្ឋ បានបន្តថា កាលពីម្សិលមិញថ្ងៃទី២២ ខែមិថុនា លោក សាន ស៊ានហូ បានមកដោះស្រាយបញ្ហាដីធ្លឺដ៏រាំរ៉ៃជូនពួកយើង ទាំងអស់គ្នា ហើយលោកបានរៀបចំគណៈកម្មាធិការដោះស្រាយជូន និងសន្យាធ្វើប្លង់កាន់កាប់ដីធ្លី និងសន្យាធ្វើផ្លូវជូនស្រាប់តែព្រឹកនេះ លោកអភិបាលក្រុងបានយកគ្រឿងចក្រឈួសឆាយ ចាក់គ្រួសម៉ិចឱ្យតែម្តង។

ក្រុមប្រជាពលរដ្ឋក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រគល់ភារកិច្ចជូនលោកអភិបាល ក្រុងប៉ោយប៉ែត សាន ស៊ានហូ ជាបេះដូងរបស់ពួកយើងទាំងអស់គ្នា ហើយពួកយើងគោរពស្រឡាញ់ខ្លាំងណាស់ លោកអភិបាលក្រុងប៉ោយប៉ែត យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសការលំបាលពួកយើងអស់រយះពេលជិត២០ឆ្នាំ ហើយពួកយើងទាំងអស់គ្នាអ្វីៗ តបស្នងឡើយមានតែទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជាឱ្យគ្រប់ៗគ្នា និងបន្តការគាំទ្របក្សប្រជាជនកម្ពុជានៅដង្ហើមចុងក្រោយរបស់ពួកយើង ។

ឱកាសនោះដែរលោក សាន ស៊ានហូ បានថ្លែងថា ទាំងអស់នេះជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ជាពិសេសទៀតនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាតែងតែ ឱ្យមន្ត្រីថ្នាក់ក្រោមទាំងអស់ចូលរួមចំណែកកាត់បន្ថយការលំបាកមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានខ្ចាប់ខ្ចួន មិនថាថ្ងៃ ឬយប់ឡើយ។ ហើយផ្លូវចាក់គ្រួសម៉ិចនេះ ក៏បានការចូលរួមពីពាណិជ្ជករ អាជីវក សប្បុរសជនគ្រប់មជ្ឈដ្ឋានបានចូលរួមចំណែកទាំងអស់គ្នា។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាចូលរួមចំណែកតែការថែទាំងផ្លូវក្រាលគ្រួសម៉ិចនេះ ឱ្យបានយូរអង្វែង ប្រសិនជាកន្លែងណាខូចខាតបន្តិចបន្តួច ត្រូវរាយការណ៍ជូនលោកតែម្តង ដើម្បីងាយស្រួលជួសជុល បើទុកឱ្យខូចខ្លាំងយើងក៏ត្រូវចំណាយថវិកា ពេលវេលដែរ ដូច្នេះហើយត្រូវរស់នៅឱ្យក្បែរគ្នាជានិច្ច ដូចបងប្អូន៕