(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចុះសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ឃុំសំរោង ស្រុកសំរោងជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ សហប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសំរោង បានប្រាប់ឲ្យសមាជិកគណបក្សត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្ដដា ខាងមុខ ឲ្យបានគ្រប់ៗគ្នា ហើយការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា មានតម្លៃស្មើនិងការបោះដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទ្វេឡើង។
នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានបន្តថា ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានភាពចាស់ទុំផ្នែកនយោបាយ និងមានមេដឹកដឹកនាំគឺសម្ដេចតេជោ ហ៊ុន សែន ដែលប្រកបដោយភាពប៉ុនប្រសព្វ ក្នុងការរំលាយអង្គការចាត់តាំងខ្មែរក្រហម បញ្ចប់សង្រ្គាមធ្វើការបង្រួមបង្រូមជាតិ និងនាំមកនូវសុខសន្តិភាពអស់រយៈពេល២០ឆ្នាំមកហើយ។
ដូច្នោះសូមសមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋ អស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនលើគ្រប់វិស័យ ដោយនាំគ្នាបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។
នាយឧត្តមសេនីយ៍ បានបន្តថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំប្រទេសឲ្យកាន់តែមានការអភិវឌ្ឍន៍រីកច្រើនតទៅមុខទៀត ជាពិសេសធ្វើឲ្យប្រទេសមានសុខសន្តិភាព និងប្រជាពលរដ្ឋរស់ក្នុងភាពសម្បូសប្បាយ មានជីវភាពកាន់តែធូរធាថែមទៀតជាក់ជាពុំខាន។
នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ក៏បានផ្ដាំផ្ញើឲ្យសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋមិនត្រូវជឿលើការញុះញង់ ពីសំណាក់ជនអគតិមួយចំនួនតូច ដែលបានអំពាវនាវ និងញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតនៅពេលខាងមុខ។ ពួកអ្នកអំពាវនាវបែបនេះ គឺមានបំណងបំផ្លិចបំផ្លាញសន្តិភាព លទ្ធិប្រជាធិតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា៕