(រតនគិរី)៖ ក្នុងដំណើរបេសកកម្មលើកទី៣ ក្រុមការងារមែកសឺដេស និងកំណប់អាថ៌កំបាំង បានធ្វើដំណើរតាមរថយន្ត Mercedes-Benz ឆ្លងកាត់ព្រៃភ្នំជ្រលងដងអូរបត់បែនដ៏វែងឆ្ងាយ ចុះគ្រហុកតូចធំរាក់ជ្រៅ ឡើងចុះចំណោតទាបខ្ពស់ អស់រយៈពេល៤ថ្ងៃ លើទឹកដីនៅខេត្តរតនគិរី ប៉ុន្តែយ៉ាងណាក៏ដោយ ក៏រថយន្ត Mercedes-Benz នេះ មិនបង្កជាឧបសគ្គដល់អ្នកដំណើរបន្តិចណាឡើយ ពោលគឺមានតែភាពរីករាយ ផាសុកភាព និងអារម្មណ៍ស្រោះស្រាយទៅវិញទេ ដែលទាំងនេះពិតជាសេចក្ដីត្រូវការដ៏ចាំបាច់ សម្រាប់អតិថិជនដែលត្រូវការរថយន្តដ៏ពិសេសបែបនេះ។
រថយន្តម៉ាក Mercedes-Benz ត្រូវបាននាំចូលផ្ដាច់មុខនៅប្រទេសកម្ពុជា ដោយក្រុមហ៊ុន Star Auto Cambodia ដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។
រថយន្តម៉ាក Mercedes-Benz ដែលប្រើប្រាស់សម្រាប់បេសកកម្មលើកទី៣នេះ មានចំនួន២គ្រឿង នោះគឺ Mercedes-Benz GL 400 ពណ៌ខ្មៅ មានទំហំធំបន្តិច ជាមួយរូបរាងដ៏ស្រស់សង្ហារលើបរលោងគួរជាទីទាក់ទាញ ក្នុងរថយន្តអាចផ្ទុកកៅអីបានចំនួន ៧កៅអី និងមួយគ្រឿងទៀតគឺ Mercedes-Benz Vato ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ ហើយក្នុងរថយន្តផ្ទុកកៅអីបានចំនួន ១១កៅអី ធំទូលាយ អាចផ្ទុកសម្ភារៈនានាបានយ៉ាងច្រើន។
លោក អូន សំណាង តំណាងក្រុមហ៊ុន Star Auto Cambodia ដែលបានចូលរួមក្នុងដំណើរបេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» នេះដែរនោះ បានបង្ហាញភាពជឿជាក់ថា ទោះបីជាផ្លូវលំបាកយ៉ាងណាក៏ដោយ ក៏រថយន្ត Mercedes-Benz ជម្នះពុះពារឧបសគ្គទៅមុខឱ្យទាល់តែបាន។
លោក សំណាង បានបន្តថា រថយន្ត Mercedes-Benz ទាំងពីរគ្រឿងនេះ អាចបើកបរលើផ្លូវ On Road និងផ្លូវ Off Road ឬលើផ្លូវលំបាកក៏បាន លើផ្លូវធម្មជាតិក៏បាន គ្មានបញ្ហាសម្រាប់អ្នកបើកបរ និងអ្នកដំណើរបន្តិចណាឡើយ។
លោកបានអះអាងទៀតថា ដោយសាររថយន្ត Mercedes-Benz បំពាក់ដោយបច្ចេកវិទ្យាទំនើប ដូច្នេះអ្នកបើកបរមិនខ្វល់ពីគ្រហុក ឬផុងជ្រៅយ៉ាងណា ឬឡើងចុះចំណោតភ្នំខ្ពស់ៗ ព្រៃជ្រៅយ៉ាងណាក៏ដោយ ក៏រថយន្ត Mercedes-Benz នៅតែធ្វើដំណើរទៅមុខបានយ៉ាងរំភើយ។
សូមជម្រាបថា បេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» នេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តទំនើបជាងគេនៅកម្ពុជា Mercedes-Benz សហការផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិច ThmeyThmey ក្នុងគោលបំណងចេញប្រតិបត្តិការរុករកតំបន់ទេសចរណ៍នៅព្រហ្មចារីថ្មីៗ ដែលរាយប៉ាយពាសពេញដែនដីសុវណ្ណភូមិនៃប្រទេសកម្ពុជា ហើយគ្មានមនុស្សស្គាល់ ឬមានមនុស្សតិចបំផុតដែលបានស្គាល់ ដើម្បីយកមកផ្សព្វផ្សាយបង្ហាញប្រិយមិត្ត ពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានទស្សនាឃើញច្បាស់ និងអន្ទងចិត្តបញ្ចុះបញ្ចូលឲ្យពួកគេឲ្យរីករាយក្នុងការធ្វើដំណើរទៅទស្សនានៅទីនោះជាបន្តបន្ទាប់ សំដៅពង្រីកសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅកម្ពុជា ឱ្យកាន់តែមានសកម្មភាពរស់រវើក៕
សូមទស្សនាវីដេអូនៃដំណើរក្រុមបេសកកម្ម និងកំណប់អាថ៌កំបាំង នៅលើរថយន្ត Mercedes-Benz ទាំងពីរគ្រឿងនោះ៖