(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Tarchaiyan Srisuwan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទថៃ បានមូលមតិគ្នាជាឯកច្ឆ័ន្ធ ផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់សាមគ្គីកម្ពុជា-ថៃ ដង្ហែទៅកាន់វត្តច័ន្ទបូរីវង្ស រាជធានីភ្នំពេញ នៃកម្ពុជា ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ក្នុងវិស័យវប្បធម៌ រវាងកងទ័ពទាំងពីរ និងដើម្បីប្រមូលបច្ច័យយក ទៅកសាងសមិទ្ធិផលនានា ក្នុងវត្តនេះទុក ជាទ្រព្យកប់ទុកក្នុងវិស័យព្រះពុទ្ធសាសនា។

ដោយប្រមូលច្ច័យរួមគ្នាបានចំនួន ១៣៧,៥១៦,០០០រៀល គិតជាដុល្លារប្រមាណ ៣៤,៣៧៩ដុល្លារ។ សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវ វត្តច័ន្ទបូរីវង្ស បានមានព្រះថេរដីការ ដោយសប្បាយព្រះទ័យជាអនេក និងបានថ្លែងគុណដល់ នាយឧត្តម សេនីយ៍ ប៉ុល សារឿន និងនាយឧត្តមសេនីយ៍ Tarchaiyan ដែលមានសទ្ធាជ្រះថ្លា ផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់នេះ៕