(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ផ្តល់សេវាប្រឹក្សាសុខភាពប្រជាជនរបស់អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នឹងចុះមកពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៨ថ្ងៃ នៅតាមបណ្តាក្រុង-ស្រុក ទាំង៨ ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨តទៅ។ នេះបើយោងតាមសចក្តីជូនដំណឹងរបស់ អភិបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ថា ជំងឺដែលត្រូវពិនិត្យព្យាបាលរួមមាន៖ ជំងឺទូទៅ, ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម អេកូស្ត្រីមានផ្ទៃពោះ និងវះកាត់តូច។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅទទួលសេវាពិនិត្យ និងសេវាព្យាបាលជំងឺសប្បុរសធម៌នេះ តាមពេលវេលា និងទីកន្លែងដូចមានក្នុងលិខិតនេះស្រាប់៕