(ម៉ូស្គូ)៖ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ប្រេស៊ីល ទម្លាក់កូស្តារីកាចេញពី World Cup, នីហ្សេរីយ៉ា បំបាក់ អាយឡែន ២-០ ខណៈ ស្វីស ឈ្នះ ស៊ែប៊ី នៅចុងម៉ោង។
(សូមទស្សនាតាមរយៈទូរទស្សន៍ Fresh News TV នៅវេលាម៉ោង ៩៖៣០នាទី, ១០៖៣០នាទី, ១១៖៣០ និង១២៖៣០នាទី។
ទី១៖ ប្រេស៊ីល ប៉ះជាមួយ កូស្តារីកា
ក្រុមខ្លាំងសាំបា ប្រេស៊ីល រកបាន៣ពិន្ទុជាលើកទី១ ក្រោយយកឈ្នះកូស្តារីកា ២-០ ទាំងលំបាកនៅចុងម៉ោងនា World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ២គ្រាប់ជ័យជម្នះរបស់ប្រេស៊ីល កើតឡើងនៅនាទីទី៩០+១ ដោយកីឡាករ Philippe Coutinho ក្រោយទទួលបានបាល់ពីមិត្តរួមជាតិ Gabriel Jesus និង Neymar នៅនាទីទី៩០+៥ ដើម្បីបាន៤ពិន្ទុឡើងទៅឈរលេខ១ ក្នុងពូល E បណ្តោះអាសន្នក្នុងជុំទី២នេះ។ ការបរាជ័យជាលើកទី២ នេះ ក្រោយចាញ់ស៊ែប៊ី ១-០ នៅថ្ងៃបើកឆាកពូល E បានធ្វើឲ្យកូស្តារីកា ក្លាយជាក្រុមទី៥ ដែលហាលអាវពី World Cup 2018។
ទី២៖ នីហ្សេរីយ៉ា ប្រកួតជាមួយ អានឡែន
ក្រុមបាល់ទាត់ជម្រើសជាតិ នីហ្សេរីយ៉ា បានធ្វើការសងសឹកអាយឡែនសម្រេចវិញ ដោយលទ្ធផល ២-០ ដែលលទ្ធផលនេះធ្វើឲ្យអាហ្សង់ទីន មានសង្ឃឹមឡើងវិញនៅ World Cup 2018 ដែលមានរុស្ស៊ី ធ្វើម្ចាស់ផ្ទះ។ ២គ្រាប់របស់ នីហ្សេរីយ៉ា កើតឡើងនៅនាទីទី៤៩ មុនពេលបន្ថែមគ្រាប់ទី២ នៅនាទីទី៧៥ មុនពេល អាយឡែន ទាត់បាល់ប៉េណាល់ទី១១ម៉េត្រ ១គ្រាប់អត់ចូលនៅនាទីទី៨០ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៤០៩០៤នាក់។
៣ពិន្ទុដំបូងនេះ បានធ្វើឲ្យក្រុមមកពីទ្វីបអាហ្រ្វិក នីហ្សេរីយ៉ា ឡើងឈរនៅលេខ២ បណ្តោះអាសន្នក្នុងពូល D ដែលធ្វើឲ្យ អាហ្សង់ទីន មានសង្ឃឹមឡើងវិញ ក្នុងការឈ្នះកៅអី ទៅវគ្គ១៦ក្រុម ដែលត្រូវឈ្នះនីហ្សេរីយ៉ាច្រើនគ្រាប់ និង អាយឡែន ត្រូវការឈ្នះ ក្រូអាត ដាច់ខាតដែរនោះ នៅថ្ងៃប្រកួតជុំទី៣ សប្តាហ៍ក្រោយ។
ទី៣៖ ស្វីស ឈ្នះ ស៊ែប៊ី នៅនាទីចុងម៉ោង
ក្រុមបាល់ទាត់នៅប្លុកអឺរ៉ុបដូចគ្នា ស្វីស រកបាន៣ពិន្ទុបន្ថែម ក្រោយយកឈ្នះស៊ែប៊ី លទ្ធផល ២-១ បញ្ចប់ជុំទី២នៃពូល E ក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី។ ស៊ែប៊ី បានធ្វើការនាំមុខស្វីស ១គ្រាប់មុនតាំងពីនាទីទី៥ វគ្គទី១ មកម៉្លេះ តែត្រូវបាន Granit Xhaka មកពីក្លឹប Arsenal ជួយឲ្យស្វីសតាមស្មើវិញនៅនាទីទី៥២ និងមិត្តរួមក្រុម Shaqiri រកបានគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។
៣ពិន្ទុបន្ថែមនេះដែរ ធ្វើឲ្យស្វីស រកបាន៤ពិន្ទុស្មើនឹងប្រេស៊ីល ឆ្លងកាត់២ប្រកួតដូចគ្នាឈរលេខរៀងទី២ ក្នុងពូល E បណ្តោះអាសន្ន និងស៊ែប៊ី ឈរនៅលេខ៣ មាន៤ពិន្ទុដែរ និងក្រុមហាលអាវ កូស្តារីកា លេខ៤ ឈរបាតតារាង គ្មានពិន្ទុទេ៕