(ភ្នំពេញ)៖ ដើម្បីជៀសរៀងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ ផលិតផលឱសថសម្រកទម្ងន់ ឱសថព្យាបាលជំងឺ សន្លាក់ និងឱសថដទៃទៀត ពិសេស ឱសថសម្រកទម្ងន់ឈ្មោះ Caroline Capsule, Caroline Coffee និងឱសថព្យាបាលជំងឺឈ្មោះ OSTO ដែលពុំបានត្រួតពិនិត្យ និងពុំចុះបញ្ជិកា ហើយផ្សព្វផ្សាយតាមរយៈគណនីឈ្មោះ សុខភាពបៃតង ។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្រសួងបញ្ឈប់ឲ្យមានការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយ ពីឱសថសម្រកទម្ងន់ និងសន្លាក់ដែលមានឈ្មោះដូចខាងលើនេះជាបន្ទាន់ បើមិនបញ្ឈប់នោះទេ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះគណនីឈ្មោះ សុខភាពបៃតង ដែលបាននាំចូលផ្សព្វផ្សាយលក់ ឬចែកចាយឱសថសម្រកទម្ងន់ ឈ្មោះ Caroline Capsule, Caroline Coffee និងឱសថព្យាបាលជំងឺសន្លាក់ឈ្មោះOSTO ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រង ឱសថជាធរមាន ។

សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោមនេះ៖