(ម៉ូស្គូ)៖ ក្រុមបាល់ទាត់នៅប្លុកអឺរ៉ុបដូចគ្នា ស្វីស រកបាន៣ពិន្ទុបន្ថែម ក្រោយយកឈ្នះស៊ែប៊ី លទ្ធផល ២-១ បញ្ចប់ជុំទី២នៃពូល E ក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី។
ស៊ែប៊ី បានធ្វើការនាំមុខស្វីស ១គ្រាប់មុនតាំងពីនាទីទី៥ វគ្គទី១ មកម៉្លេះ តែត្រូវបាន Granit Xhaka មកពីក្លឹប Arsenal ជួយឲ្យស្វីសតាមស្មើវិញនៅនាទីទី៥២ និងមិត្តរួមក្រុម Shaqiri រកបានគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។
៣ពិន្ទុបន្ថែមនេះដែរ ធ្វើឲ្យស្វីស រកបាន៤ពិន្ទុស្មើនឹងប្រេស៊ីល ឆ្លងកាត់២ប្រកួតដូចគ្នាឈរលេខរៀងទី២ ក្នុងពូល E បណ្តោះអាសន្ន និងស៊ែប៊ី ឈរនៅលេខ៣ មាន៤ពិន្ទុដែរ និងក្រុមហាលអាវ កូស្តារីកា លេខ៤ ឈរបាតតារាង គ្មានពិន្ទុទេ៕