Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២២ ខែមិថុនា៖ រកឃើញយានយន្ដល្មើសច្បាប់២៥៩គ្រឿង និងផាកពិន័យ១៥៦គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ដបាន ៥៧៧គ្រឿង

22-06-2018 18:49

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៧៩៨គ្រឿង រកឃើញល្មើសច្បាប់២៥៩គ្រឿង (ម៉ូតូ៧៣ភាគរយ) អប់រំ១០៣គ្រឿង និងផាកពិន័យ១៥៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៧៤គ្រឿង អប់រំ១១គ្រឿង និងផាកពិន័យចំនួន១៣៦គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៥៧៧គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៩,៥១៤គ្រឿង រកឃើញយានយន្តល្មើស៨,៥៥៩គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៣,៩២២គ្រឿង និងផាកពិន័យ ៤,៦៣៧គ្រឿង (ម៉ូតូ៩៩%)៕