(ភ្នំពេញ)៖ អ្នកនាំចេញកសិផល នឹងកាន់តែងាយស្រួលបន្ថែមទៀត ក្នុងការបញ្ជាក់ប្រភពដើមទំនិញ ទម្រងអក្សឌី (D) របស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្ម គ្រោងនឹងដាក់ឲ្យដំណើរការសាកល្បងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ D សម្រាប់ការនាំចេញកសិផលនៅមន្ទីរពាណិជ្ជកម្មខេត្តរតនគីរី និងត្បូងឃ្មុំ ចាប់ពីថ្ងៃនេះតទៅ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បានអំពាវនាវដល់ផលិតករ និងអ្នកចេញកសិផលទាំងអស់ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម
ទំនិញទម្រង់ឌី (C/o Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្ម តាមរយៈគេហទំព័រ https://co.moc.gov.kh ហើយត្រូវចុះហត្ថលេខា និងទទួលយកវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (C/o Form D) នៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួន៕