(ភ្នំពេញ)៖ នាព្រឹកថ្ងៃថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន បានរៀបចំ «វគ្គបណ្តុះបណ្តាលដល់ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍សម្រាប់ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦»។
ពិធីនេះប្រព្រឹតទៅក្រោមអធិបតីភាពរបស់លោក ចៅ ភិរិទ្ធ តំណាងរបស់លោក ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន និងលោក កៅ ប៊ុនណាត ប្រធានគណៈកម្មាធិការគណបក្សស្រុកបាធាយ និងសិក្ខាកាមចូលរួមប្រមាណ២១០នាក់។
លោក ចៅ ភិរិទ្ធ បានណែនាំឲ្យសិក្ខាកាមទាំងអស់ខិតខំស្តាត់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងពេលចុះអនុវត្តន៍នាពេលដ៍ខ្លីខាងមុខនេះ។ ជាមួយគ្នានោះ លោក ក៏បានផ្តាំផ្ញើឲ្យយុវជនត្រូវខិតខំចូលរួមក៏សាងសមិទ្ធិផលនានា និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាអត្តសញ្ញាណបក្ស។
សូមបញ្ជាក់ថា កម្មវិធីវគ្គបណ្តុះបណ្តាលរយះពេលមួយព្រឹក ជាមួយគ្រូឧទ្ទេសនាម លើប្រធានបទ ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារ និងអ្នកសង្កេតការណ៍ ពន្យល់ និងបង្ហាញអំពីទិដ្ឋភាពទូទៅ នៃការិយាល័យបោះឆ្នោត ណែនាំពីរបៀប និងវិធីនៃការសង្កេតការដំណើរការបោះឆ្នោត និងណែនាំពីរបៀបរបបរាយការណ៍ក្នុងថ្ងៃបោះឆ្នោត៕