(ភ្នំពេញ)៖ គណបក្សហ្វ៊ុនស៊ិនប៉ិចទាំងមូល ពេលនេះកំពុងដឹកនាំដោយ គណៈកម្មការពិសេសមួយ ដែលមានសមាសភាព៥រូប​ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនេះ បានយាងទៅព្យាបាលរបួស នៅក្រៅប្រទេស។ នេះបើតាមការអះអាងរបស់ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ។

គណៈកម្មការនេះ មានសមាសមាសភាពដូចតទៅ៖ ទី១. លោក យូ ហុក្រី អនុប្រធានបក្ស ជាប្រធានគណៈកម្មការ, ទី២. លោក ប៉ោ ប៊ុនស្រុឺ អនុប្រធានបក្ស ជាសមាជិក, ទី៣ លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យ ជាសមាជិក, ទី៤. គឺលោក យឹម សាវី អគ្គលេខាធិការ ជាសមាជិក និងទី៥. លោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរងប្រតិបត្តិ ជាលេខាធិការ។

សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលគណៈកម្មការនេះ គឺជាសេនាធិការផ្ទាល់របស់ សម្តេចក្រុមព្រះ ដែលមានតួនាទី និងភារកិច្ចដូចតទៅ៖

* រៀបចំកិច្ចការសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត
* ពិនិត្យការស្នើសុំតួនាទី ផ្លាស់ប្តូរ និងវិន័យលើសមាជិកគណបក្ស
* ដោះស្រាយបាតុភាពផ្សេងៗទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
* បំពេញភារកិច្ចផ្សេងទៀត តាមព្រះតម្រិះ សម្តេចក្រុមព្រះ៕

ខាងក្រោមនេះជាសេចក្តីសម្រេចមួយ ដែលចេញដោយសម្តេចក្រុម នរោត្តម រណឫទ្ធិ៖