(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ នគបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនខ្លួនក្រុមចោរប្លន់វ័យក្មេង៦នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ រួមមាន៖
ទី១៖ ឈ្មោះ លី ឌីណា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
ទី២៖ ឈ្មោះ ហាក់ ភារម្យ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
ទី៣៖ ឈ្មោះ ឃុត ភារម្យ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
ទី៤៖ ឈ្មោះ គង់ មេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
ទី៥៖ ឈ្មោះ បាន ធានហ្វូ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
ទី៦៖ ឈ្មោះ ឡា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រិទ្ធ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតឈ្មោះ តារា អាយុ២៩ឆ្នាំ នៅម្ដុំផ្សារសូឡា រីឯម៉ូតូដែលត្រូវបានជនសង្ស័យវាយប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញភ្នំពេញ 1GV-9242 ។
គួររំលឹកថា ជនសង្ស័យ៦នាក់ បានវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅមុខផ្ទះសំណាក់៣៤២ តាមដងផ្លូវលេខ ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ក្រុមសង្ស័យត្រូវសមត្ថកិច្ចខណ្ឌចំការមន ធ្វើការឃាត់បានជនសង្ស័យ២នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ លុះដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀត នៅខណ្ឌច្បារអំពៅ យកមកធ្វើការសាកសួរតែម្ដង៕