ប្រកាសតែងតាំង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ, លោក យូ ចិន្តាយុទ្ធ ប្រធានស្តីទី ត្រូវតែងតាំងជាប្រធានមន្ទីរខេត្ត
22-06-2018 10:17
(ព្រះវិហារ)៖ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល តំណាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការអញ្ជើញចូលរួមពីលោក គោ ស៊ុប៊ុនសឿត អភិបាលខេត្តស្តីទី តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្តជាច្រើនរូបទៀត។
ស្ថិតក្នុងឱកាសនោះដែរ លោក ឌិត ទីណា និងលោក គោ ស៊ុប៊ុនសឿត បានថ្លែងផ្តាំផ្ញើឲ្យលោកប្រធានមន្ទីរថ្មី ដែលប្រកាសចូលកាន់តំណែងនៅពេលនេះ ត្រូវខិតខំអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ឲ្យស្របតាមច្បាប់ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ ក្រសួងរ៉ែ និងថាមពល និងរដ្ឋបាលខេត្តព្រះវិហារ ពិសេសត្រូវមានការសហការល្អ ជាមួយមន្ត្រីក្រោមឱវាទ ដើម្បីឲ្យការអនុវត្តតួនាទីភារកិច្ច ទទួលបានជោគជ័យ៕
សូមបញ្ជាក់ថា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ ដែលប្រកាសចូលកាន់តំណែងនៅពេលនេះ គឺលោក យូ ចិន្តាយុទ្ធ អតីតប្រធានមន្ទីរស្តីទី រ៉ែ និងថាមពល ខេត្តព្រះវិហារ៕