(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្តល់សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ សែនសុខ នៅវេលាម៉ោង ៩៖៣០ព្រឹក នៅសាលធំ AEON HALL ជាន់ទី៣ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការនានា របស់ក្រសួង។
គោលបំណង នៃការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្តល់សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ សែនសុខនេះ៖
* បង្ខិតសេវាទៅជិតប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ និងចំណេញពេលវេលា
* សម្រួលដល់ការប្ដូរ និងពន្យារបណ្ណបើកបរ សម្រាប់អ្នកមានសញ្ជាតិខ្មែរ និងបរទេស
* ប្រឡងយកបណ្ណបើកបរ របស់បេក្ខជនមានសញ្ជាតិខ្មែរ
* រំលឹកខួប០២ឆ្នាំ «មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ» ផ្សារទំនើប AEON Mall ទី០១ បានផ្តល់បណ្ណជួនប្រជាពលរដ្ឋជាង៦ម៉ឺនបណ្ណហើយ
* ប្រកាសដំណើរការ «មណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ» នៅទីស្តីការក្រសួង ស.ក.ដ.
*ប្រកាសដំណើរការកម្មវិធីលើទូរស័ព្ទស្មាតហ្វូន «ព័ត៌មានសាធារណការ និងដឹកជញ្ជូន» ឬ «Public Works and Transport News» App ជាកម្មវិធីប្រមូលផ្តុំព័ត៌មាន ដែលបាន ចុះផ្សាយក្នុងទំព័រព័ត៌មានហ្វេសប៊ុកក្រសួង និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន។
លើសពីនេះ មណ្ឌលផ្តល់សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ សែនសុខនេះ នឹងបើកផ្តល់សេវាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩៖០០ នាទីព្រឹក រហូតដល់ម៉ោង ១០៖០០ នាទីយប់៕