(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានឈានមកដល់មាត់ជ្រោះធ្លាក់ចេញពី World Cup 2018 ក្នុងពូល ក្រោយចាញ់ក្រុមនៅអឺរ៉ុប ក្រូអាត ៣-០ ក្នុងវគ្គសន្សំពិន្ទុនៃពូល D ។
៣គ្រាប់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រូអាត ដែលស៊ុតទៅលើក្រុមរបស់ Lionel Mess បានកើតឡើងនៅនាទីទី៥៣, នាទីទី៨០ និងនាទីទី ៩០+៣ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣៣១២៩នាក់។
តាមរយ:ជ័យជម្នះលើកទី២នេះ បានធ្វើឲ្យក្រូអាតក្លាយជាក្រុមទី៤ ដែលបានកក់កៅអីទៅវគ្គ១៦ក្រុម បន្ទាប់ពីអ៊ុយរ៉ាហ្គាយ បារាំង និងម្ចាស់ផ្ទះរុស្ស៊ី ហើយអាហ្សង់ទីន នឹងហាលអាវយ៉ាងប្រាកដ ប្រសិនបើអាយឡែន យកឈ្នះនីហ្សេរីយ៉ាស្អែកនេះ មុនពេលទប់ស្មើក្រូអាត ទោះអាហ្សង់ទីន ប្រកួតឈ្នះនៅថ្ងៃបញ្ចប់ក៏ដោយ ដែលត្រូវជួបនីហ្សេរីយ៉ានោះ៕