(ម៉ូស្គូ)៖ ក្រុមបាល់ទាត់នៅអឺរ៉ុប ដាយណឺម៉ាក ធ្លាប់បានយកឈ្នះកង់ហ្គូរូ អូស្រ្តាលី ២ដង និងចាញ់ម្តង មិនដែលស្មើ ពីប្រវត្តិជួបគ្នា៣ដងក្នុងជំនួបមិត្តភាពអន្តរជាតិ ដែលនឹងត្រូវប៉ះគ្នាជាថ្មីនាម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនានេះ នៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ដាយណឺម៉ាក ធ្លាប់ជួបក្រុមខ្លាំងប្រចាំទ្វីបអាស៊ី អូស្រ្តាលីចុងក្រោយនៅឆ្នាំ២០១២ ជាមួយនឹងលទ្ធផលឈ្នះ ២-០ និងឈ្នះ ៣-១ ទៀតកាលពី ឆ្នាំ២០០៧ ដោយចាញ់ ១-០ ម្តងដែរនៅឆ្នាំ២០១០ សុទ្ធតែក្នុងការប្រកួតមិត្តភាពអន្តរជាតិទាំងអស់។ ដាយណឹម៉ាក ជាក្រុមកំពុងស្ថិតនៅលេខរៀងទី១២ ស្របពេលអូស្រា្តលីដែលស្ថិតនៅក្នុងតារាងលេខ ៣៦ ក្នុងចំណាត់ថ្នាក់ World FIFA Ranking នាពេលបច្ចុប្បន្ននេះ។
អូស្រ្តាលី បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពេលលេងចាញ់ក្រុមខ្លាំងមាន់គកបារាំង ត្រឹមតែ ២-១ នៃវគ្គ
ជម្រុះសន្សំពិន្ទុប្រចាំពូល C ខណៈក្រុមដែលឈ្នះកៅអីឡើងមកលេងវគ្គជុំផ្តាច់ព្រ័ត្រ ៣២ក្រុម ដាយណឹម៉ាក ក្នុងនាមជាក្រុមជម្រុះជុំទី២ ប្រចាំទ្វីបអឺរ៉ុប (UEFA) រកបាន៣ពិន្ទុដំបូងហើយ ក្រោយលេងឈ្នះប៉េរូ ១-០ នោះ៕