(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទសហការ ជាមួយមន្ត្រីពាណិជ្ជកម្មខេត្តបន្តសកម្មភាព និងយកចិត្តទុកដាក់ខ្ពស់បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអាជីវកឈ្មួញដែលមិនទាន់បានទទួលយកដឹងនូវមុខទំនិញផ្សេងៗ នៅតាមលំនៅដ្ឋានតាមបន្ទាត់ព្រំដែនកម្ពុជា ថៃក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ ក៏ដូចជាអាជីវក ដាច់ស្រយាលដែលមិនទាន់យកដឹងនូវមុខទំនិញផ្សេងៗ ជាច្រើនមុខ ជាពិសេសការទុកដាក់ ការដាក់តាំងលក់ នូវមុខទំនិញណាដែលប៉ះពាល់សុកមាភាពដល់មនុស្សគ្រប់រូប ដូច្នេះក្នុងនាម យើងជាមន្ត្រីជំនាញត្រូវបន្តសកម្មភាពអប់រំ ពន្យល់ និងផ្តល់ចំណេះបន្ថែមជូនពួកគាត់បន្ថែមទៀត។
លោកប្រធានបានបន្តថា ពន្យល់ដល់អាជីវកថា កំប៉ុងកំប៉ិតជាដែល ទុកយូរបង្កឲ្យច្រែះស្មឹមដាច់នៅភាពរបាយសំយ៉ូកអ៊ុកស៊ីតកម្ម ហើយបង្កអោយខូចទំនិញនៅខាងក្នុងនឹង ហើយវាមិនអាចទុកឲ្យទំនិញនោះមានអាយុខ្លី ខូចគុណភាព ហើយវាបង្កឲ្យប៉ះពាល់ដល់ សុខភាពដល់មនុស្សគ្រប់រូប។ កំប៉ុងកំប៉ិតច្រែះប៉ោង ជាកត្តាដែលនាំឲ្យផលិតផលទាំងអស់នោះខូចគុណភាព ទោះជារយៈពេលខ្លីក៏ដោយ ហើយវានឹងបង្កគ្រោះថ្នាក់ដល់ សុខភាពមនុស្ស ជាពិសេសសំរាប់កុមារ ដែលបណ្តាលឲ្យខូចភ្នែក មើលវត្ថុមួយឃើញបែកជាពីរ ដូច្នេះហើយសូមអាជីវកទាំងបញ្ឈប់ ដាក់តាំងលក់របស់នេះទៀតអី។
មន្ត្រីជំនាញបានពន្យល់បន្ថែម ដល់អាជីវកថា បញ្ហាទឹកខ្មេះរូបទន្សាយ វាមិនមែនទឹកខ្មេះនោះទេ គឺជាទឹកអាស៊ីតដែលមានផលប៉ះពាល់ខ្លាំងទៅលើក្រពះពោះវៀន ថ្លើម ប្រម៉ាត់ ដាច់រលោយ ធ្លុះធ្លាយ និងឈានដល់កើតជំងឺមហារីកទៀតផង នៅពេលដែលយើងទិញយកទៅប្រើប្រាស់សម្រាប់លាយជាទឹកត្រីជ្រលក់កោះកុង ទឹកម្ជូផ្សេងៗសម្រាប់ធ្វើជាអាហារនោះ។
ទឹកអាស៊ីតរូបទន្សាយ នៅក្នុងប្រទេសថៃគេយកទៅប្រើប្រាស់ ក្នុងសិប្បកម្មបោកគួក ហូលផាមួង ដោយប្រជាពលរដ្ឋខ្មែរមិនដឹង ហើយនាំគ្នាជឿតាមឈ្មួញខិលខូចថា ជាទឹកខ្មេះត្រូវបានយកប្រើប្រាស់ សម្រាប់លាយ ផ្សំជាទឹកម្ជូធ្វើម្ហូបយកទទួលទាន។
នាពេលនោះអាជីវក និងប្រជាពលរដ្ឋ បានចេញនូវភាពសោមនស្សរីករាយយ៉ាងក្រៃលែងដែលខាងមន្ត្រីជំនាញកាំកុងត្រូលចុះមកពន្យល់ដល់លំនៅដ្ឋានដល់តូចដាច់ស្រយ៉ាល និងបានទទួលនូវចំណេះដឹងផ្នែកសុខសុវត្ថិភាពម្ហូបអាហារ។
មន្ត្រីជំនាញកាំកុងធ្វើការដកហូតបានទំនិញខូចគុណភាព ដូចជា៖ទឹកដោះគោស្រស់ ១៩កំប៉ុង,ទឹកដោះគោជូ ១៦កំប៉ុង, ត្រីខកំប៉ុង អត់យីហោ ៧កំប៉ុង, ទឹកដោះគោ ច្រែះ ១កំប៉ុង, ទឹកផ្លែមៀន ច្រែះ ១ កំប៉ុង, ចាហួយ ១កំប៉ុង, អាស៊ីតអាសេទិច (ទឹកខមេះ) ៣6ដប, ស្រាបៀរ៦កំប៉ុង, ទឹកក្រូច ២៨កំប៉ុង, ទឹកផ្លែគូលែន ៤ដប, ទឹកសុីរូ ៤ដប, ប្រេងឆា ១ដបធំ,កម្ទេចមី ១កញ្ចប់ធំ ។
មន្ត្រីជំនាញបានប្រមូលយកទៅរក្សាទុក ត្រៀមយកទៅដុតកម្ទេចចោលនាពេលខាងមុខនេះ៕