(កំពង់ស្ពឺ)៖ ក្រុមការងារសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះទៅដល់សាលាអនុវិទ្យាល័យ និងបឋមសិក្សារម្យុំខាងត្បួង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុង្បារមន ខេត្តកំពង់ស្ពឺ ដើម្បីអប់រំដល់ប្អូនៗ សិស្សានុសិស្ស ឲ្យបានស្វែងយល់សុខភាពចំណីអាហារ ដើម្បីសុខភាពមុន និងជ្រើសរើសផលិតផលម្ហូបអាហារ ណាមួយយកមកបរិភោគ។
មន្ត្រីកាំកុងត្រូល ដែលបានចុះដល់សាលា បានលើឡើងថា ដើម្បីថែរក្សាបានសុខភាព និងអនាម័យ រួមទាំងគុណភាព តោងយើងស្វែងយល់ឲ្យបានត្រឹមត្រូវផលិតផលអំពីសម្ភារមានគុណ ត្រូវមានឈ្មោះអាស័យដ្ឋាន អ្នកទទួលខុសត្រូវលើផលិតផល ប្រភព មានថ្ងៃផុតកំណត់ រួមទាំងសញ្ញាសុវត្តិភាព ឬសញ្ញាស្តង់ដា ។ល។ ចំពោះចំណីអាហារគ្មានអនាម័យ ឬគ្រឿងកំប៉ុងដែលមានបញ្ហាគុណភាព ដូចជា ច្រេះស៊ី ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ក្លែងបន្លំគុណភាពគ្រោះថ្នាក់។
ក្រុមការងារ ក៏បានណែនាំដល់សិស្សានុសិស្សបន្ថែមទៀតថា ត្រូវប្រុងប្រយ័ត្នចំពោះផលិតផលផ្សំ ដោយសារជាតិគីមីធ្វើឲ្យប៉ះពាល់សុខភាព ដោយក្នុងនោះ ជាតិគីមីហាមឃាត់ធ្វើឲ្យមានពណ៌ស ស្រស់ ជាតិគីមីធ្វើឲ្យស្វិត ស្រស់ឆើត ទាក់ភ្នែក សារជាតិគីមីធ្វើឲ្យសាច់ស្រស់ ទុកបានយូរ អំបិលគ្មានជាតិអ៊ីយ៉ូត។ល។ កត្តាទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាទូទៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ទាមទាឲ្យមានការអប់រំផ្សាយដើម្បី ឲ្យមានយល់ដឹងស៊ីជម្រៅផ្នែកគុណភាព សុខភាព និងអនាម័យផងដែរ៕