(ភ្នំពេញ)៖ នាឱកាសសន្និសីទអន្តរជាតិលើកទី២ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ «អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តភាព» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានប្រគល់បណ្ណសរសើរដល់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍អាស៊ានចំនួន៩ ក្នុងនោះក៏មានសាលានៅកម្ពុជាចំនួន២ផងដែរ។
សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍អាស៊ានចំនួន៩នេះ ត្រូវបានលេខាធិការដ្ឋានអាស៊ានសម្រេចប្រគល់ជូនចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមបណ្ដុះបណ្ដាលសិស្សនិស្សិតលើជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។
សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍អាស៊ានទាំង៩នោះ រួមមាន៖
* កម្ពុជាមានចំនួន៣៖ សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និងសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ប៉េអេសអឺ។
* ឥណ្ឌូនេស៊ីមានចំនួន២៖ សាលា Sekolah Tinggi Pariwisata Bandung និងសាលា Politeknik Pariwisata Negeri Makassar។
* ឡាវមានចំនួន១ គឺវិទ្យាស្ថាន Institute of Mass Media, Culture and Tourism។
* ភូមាមានចំនួន២៖ វិទ្យាស្ថាន TRC Hotel and Vocational Training Institute និងវិទ្យាស្ថាន Star Resources Academy។
* វៀតណាមមានចំនួន២៖ មហាវិទ្យាល័យ Hue Tourims College និងមហាវិទ្យាល័យ Pegasus Inernational College៕