(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ២០១៨។
សូមជម្រាបថា ការប្រឡងសញ្ញាបត្របាក់ឌុប គឺជាពេលវេលាដ៏មានសារសំខាន់មួយសម្រាប់ជីវិតសិក្សារបស់យុវជន បន្ទាប់ពីខិតខំប្រឹងសិក្សាតាំងពីថ្នាក់ទី០១ ដល់ ថ្នាក់ទី១២។ ការប្រឡងនេះ ក៏ដើម្បីឈានជើង បន្តទៅសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ៕