(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិ​អេស្ប៉ាញ​រកបាន៣ពិន្ទុលើកទី១​ ក្រោយយកឈ្នះក្រុមអាស៊ី​ អ៉ីរ៉ង់​ ១-០​ បញ្ចប់ជុំទី២​ ប្រចាំពូល​ B នៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ 

ការស៊ុតបញ្ចូលទីតែ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ​ Diego Costa នៅនាទីទី៥៤​ ដើមវគ្គទី២​ បានជួយឲ្យអតីតក្រុមជើងឯក​ World Cup ឆ្នាំ២០១០​មួយនេះឡើងទៅឈរលេខ២​ ប្រចាំពូល​ B បណ្តោះអាសន្នតាមពីក្រោយព័រទុយហ្គាល់ដែលរកបាន​ ៤ពិន្ទុដូចគ្នា ១ប្រកួតចុងក្រោយ​ ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ B គឺអេស្ប៉ាញត្រូវជួប​ ម៉ារ៉ុក​ ស្របពេលព័រទុយហ្គាល់ ប៉ះអ៉ីរ៉ង់​ នៅចុងសប្តាហ៍នេះ៕