Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា ប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណឲ្យគ្រឹះស្ថានឥណទានជនបទ ដល់អង្គការ-សមាគមចំនួន១២ និងបិទ​មិនឲ្យ​ដំណើរការចំនួន១១

20-06-2018 17:34

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដល់សាធារណៈជនគ្រប់រូបឲ្យ​បានដឹងថា ធនាគារជាតិនៃកម្ពុជាបានបដិសេធ មិនផ្ដល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាគ្រឹះស្ថាន ឥណទានជនបទចំពោះអង្គការ-សមាគមចំនួន​១២ និងបានដកហូតវិញ្ញាបនបត្របញ្ជាក់ការ ចុះបញ្ជីជាគ្រឹះស្ថានឥណទានជនបទចំនួន១១។

អង្គការ-សមាគម ដែលធនាគារជាតិនៃកម្ពុជា បដិសេធមិនផ្ដល់វិញ្ញាបនបត្របញ្ជាក់ ការចុះបញ្ជីជាគ្រឹះស្ថាន ឥណទានជនបរួមមាន៖
១៖ អង្គការកម្ពុជា ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍
២៖ អង្គការកម្ពុជា ស្ថាបនារុងរឿង
៣៖ អង្គការសង្គ្រោះ និងផ្ដល់ក្ដីសង្ឃឹមប្រជាជន
៤៖ អង្គការពន្លឺថ្មីភ្នាក់ងារ អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍
៥៖ អង្គការអភិវឌ្ឍន៍ ជីវភាពសហគមន៍
៦៖ អង្គការគ្រួសារសាមគ្គី
៧៖ អង្គការឥណទានសុវណ្ណភូមិ
៨៖ អង្គការអភិវឌ្ឍន៍ ក្រុមគ្រួសារកម្ពុជា
៩៖ សមាគមអភិវឌ្ឍន៍ ដំណាំស្រូវ
១០៖ អង្គការដារ៉ាអភិវឌ្ឍន៍
១១៖ សហគមអភិវឌ្ឍន៍កូនខ្មែរ
១២៖ សហគមកសិករយើង។

ដោយឡែកសម្រាប់ គ្រឹះស្ថានឥណទានជនបទចំនួន១១ ដែលត្រូវបានដកហូតវិញ្ញាបនបត្ររួមមាន៖
១៖ សមាគមជាតិទ្រទ្រង់កសិផល
២៖ វិទ្យាស្ថានសន្ដិភាព និងអភិវឌ្ឍន៍
៣៖ អង្គការលូថេរ៉េនបម្រើពិភពលោក (អង្គការ ជីវិតថ្លៃថ្នូរ)
៤៖ អង្គការអភិវឌ្ឍជនបទខ្មែរ
៥៖ ស៊ីខេអឹមអេហ្វជី
៦៖ អង្គការសប្បុរស
៧៖ អង្គការទ្រទ្រង់សហគមន៍បង្កើនការអភិវឌ្ឍន៍
៨៖ អង្គការជោគជ័យ
៩៖ អង្គការឥណទានកម្ពុជា (អាយខេ ហ្វាយនែន)
១០៖ អង្គការច័ន្ទសុខសាន្ដ
១១៖ សមាគមអភិវឌ្ឍន៍កសិកម្ម និងទេសចរណ៍។

សម្រាប់ការព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖