(ភ្នំពេញ)៖ ក្រុមហ៊ុន ECI Distribution (អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលបច្ចេកវិទ្យាដ៏ឈានមុខគេមួយ បានសហការគ្នាជាមួយក្រុមហ៊ុន Sony ដើម្បីរៀបចំនូវកម្មវិធីបណ្ដុះបណ្ដាលថ្មីមួយដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាចុងក្រោយរបស់ Sony Pro-BRAVIA និង Sony Projector ជូនទៅដល់ដៃគូរចែកចាយបន្តរបស់ខ្លួន។
កម្មវិធីបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមដោយផ្ទាល់ពីតំណាងក្រុមហ៊ុន Sony មកពីប្រទេស សិង្ហបុរី រួមមានលោកស្រី Jo Yang និងលោក Lawrence Lim នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ ដែលបានធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ។
នៅក្នុងឱកាសនោះដែរ លោក ញ៉េប ចន្ថា ជាអគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) បានថ្លែងថា គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជូនដល់ ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីរបស់ក្រុមហ៊ុន Sony ដែលកំពុងតែមានតម្រូវ ការយ៉ាងខ្លាំងពីសំណាក់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាទីផ្សារនៅក្នុងពិភពលោកទាំងមូលផងដែរ។
លោក ញ៉េប ចន្ថា បានបន្តថា ម្យ៉ាងវិញទៀត ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា ឱ្យកាន់តែជិតស្និតមួយកំរិតថែមទៀត រវាងក្រុមហ៊ុន និងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់បានខិតខំជួយជុំរុញការលក់ផលិតផលនានា របស់ក្រុមហ៊ុនក៏ដូចជាផលិតផល Sony ឱ្យទទួលបាននូវភាពជោគជ័យ និងមានភាពល្បីល្បាញ រហូតមកដល់ពេលសព្វថ្ងៃនេះ។ ក្នុងនោះដែរក្រុមហ៊ុន SONY ក៏បានណែនាំនូវ Sony Pro-BRAVIA ដែលជាផលិតផលថ្មី របស់ខ្លួនដែលបានច្នៃប្រឌិតឡើងជាមួយ និងមុខងារកាន់តែទំនើប។ Sony Pro-BRAVIA ជា Professional Display ដែលអាចផ្តល់ដំណោះស្រាយលើវិស័យចំនួនបីគឺ ទី១៖ ដំណោះស្រាយលើអាជីវកម្ម និងវិស័យអប់រំ , ទី២៖ Digital Signage ដំណោះស្រាយសំរាប់ហាងលក់ទំនិញ, និងទី៣៖ ដំណោះស្រាយសម្រាប់សណ្ឋារគារ។
គួរបញ្ជាក់ផងដែរថា Digital Signage គឺជាបច្ចេកវិទ្យាឌីជីថលម្យ៉ាង ដែលត្រូវបានបង្កើត ឡើងនៅក្នុងទម្រង់ជា៖ អត្ថបទ រូបភាព ឬវីដេអូ ដើម្បីបង្ហាញព័ត៌មានផ្សេងៗ នៅលើអេក្រង់ LCD ឬ LED ។ ផ្ទាំងបង្ហាញឌីជីថលនេះសាកសមបំផុត ដាក់តាំងបង្ហាញ នៅតាមទីកន្លែង ផ្សេងៗដូចជា៖ ទីសាធារណៈ, សារមន្ទីរ, ពហុកីឡាដ្ឋាន, ហាងលក់ទំនិញ, សណ្ឋាគារ, ភោជនីយដ្ឋាន, ព្រលានយន្តហោះ និងអគារក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយកម្មវិធីពិសេសប្លង់បង្ហាញគោលដៅ និងព័ត៌មានអំពីហាងឆេងភាគហ៊ុនជាដើម។
ម្យ៉ាងវិញទៀតនៅតាមបណ្តាសាលារៀន, មន្ទីរពេទ្យ និងក្រុមហ៊ុនផ្សេងៗ ក៏បានប្រើប្រាស់ផ្ទាំងបង្ហាញឌីជីថលនេះ ដើម្បីផ្តល់សារទំនាក់ ទំនងដល់បុគ្គលិក ក៏ដូចជាផ្តល់ព័ត៌មានដល់ភ្ញៀវផងដែរ។ Sony Pro-BRAVIA ត្រូវបានបំពាក់ទៅដោយអេក្រង់ 4K ដែលផ្តល់នូវកំរិតភាពច្បាស់ ចំនួន៣៨៤០ គុណ២១៦០ភិកហ្សែល ដែលធ្វើឱ្យរូបភាពមានពណ៌ធម្មជាតិភ្លឺច្បាស់ត្រជាក់ភ្នែក។ អេក្រង់នេះ មានបីទំហំសម្រាប់ជ្រើសរើសដូចជា៖ ៤៩អ៊ីញ, ៥៥អ៊ីញ និង៦៥អ៊ីញ។
សូមជំរាបជូនផងដែរថា ក្រុមហ៊ុនអ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយក្នុងការផ្តល់ដំណោះស្រាយនានា ខាងផ្នែកបច្ចេកវិទ្យា ដែលបាននាំចូល និងចែកចាយផលិតផលបច្ចេកវិទ្យាជាច្រើនម៉ាកដូចជា៖ Sony, Dell, Lenovo, DJI, Fuji Xerox, Transcend, APC, Bitdefender, Motorola, ZKT ហើយនិងឧករណ៍ អេឡិកត្រូនិកផ្សេងៗ ទៀតជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។
រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន មានក្រុមហ៊ុនជាដៃគូរសហការ និងក្រុមហ៊ុនចែកចាយបន្តជាច្រើនដែលមានភាព ជឿជាក់មកលើផលិតផល និងសេវាកម្មរបស់ខ្លួន ហើយក៏តែងតែគាំទ្រមកលើផលិតផលរបស់ក្រុមហ៊ុនជានិច្ចស្ទើរតែនៅទូទាំងប្រទេស។ ហើយជាញឹកញយ ក្រុមហ៊ុនតែងតែមានកម្មវិធីបណ្ដុះបណ្ដាល និងបង្ហាញផលិតផលថ្មីៗ ជូនដល់ដៃគូរសហការរបស់ខ្លួនជានិច្ច។ ព្រមជាមួយគ្នានេះដែរក្រុមហ៊ុន ECI Distribution ក៏មានការផ្ដល់ជូននូវសេវាកម្មមកលើផលិតផលក្នុងរយៈពេល៣ឆ្នាំ ជូនដល់អតិថិជន របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា
លោក ញ៉េប ចន្ថា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូរសហការទាំងអស់ ដែលតែងតែគាំទ្រមកលើផលិតផលរបស់ក្រុមហ៊ុនអ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) រហូតមក ហើយក៏សូមជូនពរឱ្យអតិថិជនទាំងអស់មានសុខភាពល្អ និង រកទទួលទានមានបានគ្រប់ៗគ្នា៕
ទំនាក់ទំនងក្រុមហ៊ុន៖ អគារលេខ១៦. ផ្លូវ ២៩០, សង្កាត់ ទួលស្វាយព្រៃ II, រាជធានី ភ្នំពេញ, លេខទូរស័ព្ទ៖ (+៨៥៥-២៣) ២២២ ១២១/(+៨៥៥-៧៧) ៨៨៨ ១៨៧