(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ម្ចាស់ផ្ទះរុស្ស៊ី នឹងចាប់ផ្តើមប្រកួតជុំទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល A ដោយត្រូវជួបក្រុមមកពីទ្វីបអាហ្រ្វិក អេហ្ស៊ីប នាម៉ោង១រំលងអាធ្រាត្រនេះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 លើកទី២១។
រុស្ស៊ី មិនធ្លាប់មានប្រវត្តិជួបអេហ្ស៊ីបពីមុនមកនោះទេ តែជាក្រុម១ដែលបានបង្ហាញខ្លួននៅ World Cup ជុំផ្តាច់ព្រ័ត្រជាលើកទី៤ ដោយមិនទាន់ឈ្នះ និងរងជើងឯកនោះទេ បានបំបាក់ក្រុមមកពីទ្វីបអាស៊ី អារ៉ាប៊ីសាអូឌីត ៥-០ កាលពីថ្ងៃបើកឆាក World Cup 2018 នៅទីក្រុងម៉ូស្គូ។
ចំណែកអេហ្ស៊ីប ដែលមានកីឡាករខ្សែប្រយុទ្ធសំខាន់ Mohamed Salah កំពុងមានបញ្ហារបួសស្មាផងនោះ បានបរាជ័យ ត្រឹមលទ្ធផល ១-០ នៅនាទីចុងម៉ោងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ និងស្ថិតនៅលេខ៣ ក្នុងតារាងនៃពូល B បណ្តោះអាសន្ន ឈរនៅលើអារ៉ាប៊ីសាអូឌីត ដែលកំពុងឈរនៅបាតារាង៕