(កំពង់ធំ)៖ ស្ត្រី​មេម៉ាយ​​ ទ្រាំ​រស់​នៅចិញ្ចឹម​កូន​៣នាក់ ​នៅ​ក្រោម​ដំបូល​ខ្ទម​ធ្លុះធ្លាយយ៉ាងកំសត់ ដោយ​ប្រកបមុខរបរដើរស៊ីឈ្នួលលាងចាន​ និង​បោកខោរអាវឲ្យគេតាមផ្ទះ​  ដែល​មាន​ទីលំនៅ​នៅ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ត្រូវ​បានទទួល​ជម្រកស្នាក់នៅ​ថ្មី​ ដែលមានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​២,៥៦០,០០០រៀល​ ដែលជាអំណោយរបស់សប្បុរសជន។

 
ពិធីប្រគល់ជម្រកស្នាក់នៅថ្មីនេះ ធ្វើឡើងនៅនាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក សោម ស៊ុន បានឱ្យដឹងថា ក្រុមការងារយើងក្នុងនាមមនុស្សធម៌បានឧបត្ថម្ភជូនគាត់បន្ថែមទៀត​នូវ​កង់ជិះចំនួន០១គ្រឿង សម្រាប់កូនជិះទៅរៀនដែលមានតម្លៃ​១៥០,០០០រៀល​ រួម​និង​សម្លៀកបំពាក់​សិស្ស​ចំនួន​០៣សម្រាប់ សារ៉ុង​ចំនួន​០២​ កន្ទេល​ មុងភួយ​ ចាន​ឆ្នាំង​ ស្លាប​ព្រា​ ធុង​សម្រាប់ដាក់ទឹក​ បំពង់ទឹកក្តៅ ចានស្រាក់ សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ និង​ថវិកា​ចំនួន​១៥០,០០០ រៀល។

លោក សោម ស៊ុនបានឱ្យដឹងទៀតថាសប្បុរសជនដែរបានចំណាយនូវថវិការផ្ទាល់ខ្លួនជួយឧបត្ថម្ភនេះរួមមាន៖

 ១៖ ឧត្តមសេនីយ៍ទោ គីម សុផារុន និងលោកស្រី ថវិកា១លានរៀល

 ២៖ ឧត្តមសេនីយ៍ទោ គន់ រ័ត្នមុន្នី និងលោកស្រីថវិកា ៥០ម៉ឺនរៀល

 ៣៖ ឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ ថវិកា ៥០ម៉ឺនរៀល

 ៤៖ លោក យន់ សុគន្ធ  និង លោកស្រី ថវិកា ៤០ម៉ឺនរៀល

 ៥៖ លោកស្រី គីម ច័ន្ទសុលីណា និង ស្វាមី ថវិកា ២០ម៉ឺន

 ៦៖ លោកវរសេនីយ៍ឯក អ៊ីម ច័ន្ទសុភត្រា និង លោកស្រី ថវិកា ២០ម៉ឺនរៀល

សរុបថវិការទាំងអស់បានចំនួន ២.៨០០.០០០រៀល៕

នៅក្នុង​ពិធីប្រគល់នោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និង​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​សប្បុរសជន​ទាំងអស់ដែលបានជួយឧបត្ថម្ភនូវថវិការជួយដល់ស្រ្តីមេម៉ាយកំសត់នេះផងដែរ៕