(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,០៥៥គ្រឿង រកឃើញល្មើសច្បាប់២៧៤គ្រឿង (ម៉ូតូ៦៥ភាគរយ) អប់រំ១៦៩គ្រឿង និងផាកពិន័យ១០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៩២០គ្រឿង អប់រំ៤៩គ្រឿង និងផាកពិន័យចំនួន៥២គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ២២០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៤,៣២៥គ្រឿង រកឃើញយានយន្តល្មើស៧,៦៤២គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៣,៥៥៣គ្រឿង និងផាកពិន័យ ៤,០៨៩គ្រឿង (ម៉ូតូ៩៩%)៕