(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់អ្នកចង់បានរាងស្អាត សុខភាពល្អ ចំណាយតិចព្រោះនៅរដូវវស្សានេះ ក្លឹបហាត់ប្រាណទំនើបមួយ បានបង្កើតកម្មវិធីបញ្ចុះតម្លៃពិសេស រហូតដល់៥០% សម្រាប់អ្នកចុះឈ្មោះជាសមាជិក។

ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៨ខាងមុខ ក្លឹបហាត់ប្រាណ JOUVENCE FITNESS ដែលមានទីតាំងនៅផ្សារទំនើបសូរិយាសេនធ័រ ភ័នធ៍ ជាន់ទី​៥ កំពុងមានការបញ្ចុះតម្លៃ៣ ប្រភេទ​សម្រាប់អតិថិជនចាស់ ក៏ដូចជាអតិថិជនថ្មី ដែលចាប់អារម្មណ៍ចង់ក្លាយជាសមាជិកថ្មីនៅទីនោះ។

កម្មវិធីបញ្ចុះតម្លៃពិសេសៗមានដូចជា៖ ទី១៖ Early Bird Promotion ​សម្រាប់អតិថិជនដែលចុះឈ្មោះ ជាសមាជិកចាប់ពី៦ ខែឡើងទៅ នឹងទទួលបានការបញ្ចុះតម្លៃ៥០%។ កម្មវិធីនេះ មានសម្រាប់តែអ្នកហាត់ពេលព្រឹកប៉ុណ្ណោះ គឺចាប់ពីម៉ោង​៦​​ព្រឹក ដល់ម៉ោង២​រសៀល, ទី២៖ Referral Promotion​ អតិថិជនចាស់ដែលចង់ទិញកញ្ចប់សេវាកម្មជាថ្មី នឹងទទួលការបញ្ចុះតម្លៃ៥០% ភ្លាមៗដោយគ្រាន់តែណែនាំមនុស្ស២នាក់ទៀត មកចុះឈ្មោះជាសមាជិកចាប់ពី៦ ខែឡើងទៅ និងទី៣៖ Full Access Promotion ចំពោះកម្មវិធីនេះទាំងសមាជិកថ្មី និងសមាជិកចាស់ដែលចុះឈ្មោះ នឹងទទួលបានការបញ្ចុះតម្លៃ៣០% ដូចគ្នា។

លោកអ្នកអាចចូលហាត់ប្រាណម៉ោងណាក៏បាន ដោយគ្រាន់តែទិញកញ្ចប់សេវាកម្ម ជាសមាជិករយៈពេលចាប់ពី៦ ខែឡើងទៅប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម៖ ​សូមចូលទៅកាន់ Page៖ JOUVENCE FITNESS ឬទូរស័ព្ទទំនាក់ទំនង​៖ (+855) 70 888 057៕