(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៨ (Cambodian Young Entrepreneur Awards 2018) បានរកឃើញសហគ្រិនឆ្នើមចំនួន១៦រូប ដើម្បីឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័តនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
សហគ្រិនឆ្នើមទាំង១៦រូបនោះ ត្រូវបានប្រកាសកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។ សហគ្រិនទាំង១៨រូបរួមមាន៖ ១. ខេង វ៉ាន់ថា, ២. ពៅ តារា, ៣. ឈួ សុផាណាក់, ៤. ថាវ ដារ័ត្ន, ៥. ឈិន រ៉ាឌី, ៦. វេង សុធា, ៧. គៀត អាភីវ៉ាត់, ៨. រី ធានី, ៩. អ៊ឹម ច័ន្ទគ្រឺស្នា, ១០. សួស សុវិជ្ជា, ១១. លី សេនសេរី, ១២. អុយ រ៉ាធានី, ១៣. ជា សំណាង, ១៤. ធី ឡា, ១៥. ថោង ធីតា និង១៦. ប៉ែន មីនា។
សូមជម្រាបថា ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៨ រៀបចំឡើងដោយសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។
កម្មវិធីនេះមានការចូលរួមពីបេក្ខជនដែលជាសហគ្រិន នៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្នុងប្រទេសកម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល។ តាមរយៈកំណើននៃការចូលរួម ពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់ការអំពីការរីកចម្រើននៃសហគ្រិនភាព នឹងការកើនឡើង នៅប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបានតែកំពុងនឹងចាក់ ឬចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕