Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនឯកជនមួយ ប្រកាសឲ្យបុគ្គលិកម្នាក់ចូលខ្លួនដោះស្រាយ ក្រោយបោកលុយក្រុមហ៊ុនខ្ទង់ម៉ឺនដុល្លារ​

19-06-2018 12:12

(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជនមួយ បានប្រកាសឲ្យបុគ្គលិកម្នាក់ ឈ្មោះ វិញ ស៊ុនហួរ ភេទប្រុស មានទីលំនៅផ្ទះលេខ៧១៦ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលមកដោះស្រាយជាបន្ទាន់ ក្រោយយកលុយរបស់ក្រុមហ៊ុនខ្ទង់ម៉ឺនដុល្លារ ហើយរត់គេចខ្លួន។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន បុគ្គលិកឈ្មោះ វិញ ស៊ុនហួរ បានយកលុយក្រុមហ៊ុនរត់គេចខ្លួនបាត់តាំងពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។

ប្រសិនបើសាធារណៈជនបានជួប ឬបានដឹងថា បុគ្គលខាងលើកំពុងលាក់ខ្លួន ឬរស់នៅទីកន្លែងណា អាចផ្ដល់ដំណឹងមកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ 031 333 0022/ 031 333 0117/ 066 555 468 ក្រុមហ៊ុននឹងជូនសាគុណចំនួន ១០លានរៀល៕