(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុង ទៅលើសេចក្តីព្រាងច្បាប់ចំនួន២ នៅក្នុងកិច្ចប្រជុំលើកទី១០ នីតិកាលទី៥នេះ។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។
សម័យប្រជុំលើកទី១០ នីតិកាលទី៥នេះ បានអនុម័តទាំងស្រុង ទៅលើសេចក្តីព្រាងច្បាប់ចំនួន២ ដូចជា៖
១៖ អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្នេរថេក ខូ អិលធីឌី ។
២៖ អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌាអ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប៕