Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ២៤ ខែមិថុនា, អ្នកធ្វើដំណើរ និងនេសាទតាមសមុទ្រ គួរផ្អាកជាបណ្ដោះអាសន្ន!

19-06-2018 07:40

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ ​នៅតំបន់សមុទ្រ ដោយលាយឡំជាមួយ​ខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់ៗ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់នៅទៀតថា បណ្ដារាជធានី-ខេត្តផ្សេងទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅបង្គួរ។

ដូច្នេះហើយ ការធ្វើដំណើរ និងការនេសាទតាមសមុទ្រ គួរផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ព្រោះជៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕