(ម៉ូស្គូ)៖ អតីតម្ចាស់ជើងឯក World Cup 1966 អង់គ្លេស នឹងត្រូវប៉ះទុយនេស៊ី នាម៉ោង១រំលងអាធ្រាត្រនេះ វគ្គសន្សំពិន្ទុនៃពូល G ក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី។
អង់គ្លេសធ្លាប់ជួបក្រុមមកពីទ្វីបអាហ្រ្វិក ទុយនេស៊ី តែម្តងគត់កាលពី World Cup 1998 នៅបារាំង ដោយក្រុមតោកំណាចអង់គ្លេស យកឈ្នះ ២-០ ខណ:បារាំង ឈ្នះជើងឯកពានធំនេះជាលើកទី១ ប្រវត្តិសាស្រ្ត។
អង់គ្លេស មានកីឡាករខ្សែប្រយុទ្ធសំខាន់ Harry Kane ដែលកំពុងលេងអោយក្លឹបក្នុងស្រុក មាន់ខ្នាយមាស Tottenham Hotspur និងជាកីឡាករស៊ុតចូលច្រើនគេនៅ Premier League ផងដែរ ក្នុងនាមជាកីឡាករអង់គ្លេស៕