(ម៉ូស្គូ)៖​ ក្រុមនៅអឺរ៉ុប​ ស៊ុយអែត​ នឹងត្រូវជួបក្រុមអាស៊ី​ កូរ៉េខាងត្បូង​ នាម៉ោង​ ៧យប់នេះបញ្ចប់ជុំទី១​ ប្រចាំពូល​ F នៃ​ World Cup 2018 នៅប្រទេសរុស្ស៊ី។

ក្រុមទាំងពីរមិនធ្លាប់មានប្រវត្តិជួបគ្នាផ្លូវការនោះទេ​ តែជាការកត់សំគាល់​ ស៊ុយអែតជាអ្នកទម្លាក់អ៊ីតាលី​ មិនអោយមក​លេង​ World Cup ឆ្នាំនេះ​ ខណៈកូរ៉េខាងត្បូងជាខ្លាកំណាចមួយប្រចាំទ្វីបអាស៊ី​ បន្ទាប់ពីជប៉ុន។

ស៊ុយអែត​ អត់មានកីឡាករខ្សែប្រយុទ្ធ​ Zlatan Ibrahimovic នោះទេ​ ដោយចូលនិវត្តន៍​ពីជម្រើសជាតិ​ ក្រោយបញ្ចប់​ Euro 2016 នៅប្រទេសបារាំង​ តែមានកីឡាករខ្សែការពារសំខាន់​ Lindeloef កំពុងលេងអោយក្លឹប​ Manchester​ United ខណ:កូរ៉េខាងត្បូងមានខ្សែបម្រើប្រយុទ្ធ​ Heung-Min Son ដែលកំពុងលេងអោយក្លឹប​ Tottenham Hotspur៕