យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៨ខែមិថុនា៖ រកឃើញយានយន្ដល្មើសច្បាប់២៧២គ្រឿង និងផាកពិន័យ១៣១គ្រឿង
18-06-2018 18:30
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៦២៥គ្រឿង រកឃើញល្មើសច្បាប់២៧២គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ១៤១គ្រឿង និងផាកពិន័យ១៣១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែមិថុនានេះ ត្រួតពិនិត្យរួមបាន ចំនួន៧៩៥គ្រឿង អប់រំ៥៨គ្រឿង និងផាកពិន័យចំនួន៨៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤០,៩៧៨គ្រឿង រកឃើញយានយន្តល្មើស ៧,១៩៦គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៣,២៦៩គ្រឿង និងផាកពិន័យ ៣,៩៧២គ្រឿង (ម៉ូតូ៩៩%)៕