(ភ្នំពេញ)៖ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម នៃប្រទេសចិន បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងចិន និងអាស៊ានបានកើនឡើងដល់៥១,៤៨០លានដុល្លារអាមេរិក។
ប្រទេសចិនក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុត របស់អាស៊ាន ហើយអាស៊ានក៏ជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់ប្រទេសចិនផងដែរ។
លោក ចាយ ឃុន ប្រធានមជ្ឈមណ្ឌលសា្រវជ្រាវតំបន់អាស៊ាននៃសាកលវិទ្យាល័យប៉េកាំង បានថ្លែងថា ចិន និងអាស៊ានប្រៀបបានទៅនឹងឪពុកម្តាយពីរនាក់បានបង្កើត «បុត្រ» ជាបន្តបន្ទាប់ មានដូចជា «ការតាំងពិព័រណ៍ចិន-អាស៊ាន» «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង» «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ Lan Mei-Mekong» និង «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជុំវិញតំបន់ភាគខាងត្បូល»។ល។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការជំរុញពី «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង» និង «ការតាំងពិព័ណ៍ចិនអាស៊ាន» ជារៀងរាល់ឆ្នាំបានធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានលើគ្រប់វិស័យដូចជា វិស័យហិរញ្ញវត្ថុ ទេសចរណ៍ វប្បធម៍។ល។ បានរីកចម្រើនគួរឲ្យកត់សម្គាល់។
ក្នុងនោះ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង» ដែលបានចាប់ផ្តើមដំណើរការ នៅក្នុងឆ្នាំ២០០៦រហូតមកដល់ពេលនេះ បានក្លាយទៅជាក្របខ័ណ្ឌគំរូនៃកិច្ចសហប្រតិបត្តិការចិន និងអាស៊ាន។
ប្រទេសក្នុងតំបន់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង រហូតមកដល់ពេលនេះ បានក្លាយជាគោលដៅវិនិយោគរបស់វិនិយោគគិនបរទេស នៃប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។
តំណាងរដ្ឋបាលស្វ័យតខេត្តក្វាងស៊ី បានថ្លែអថា «ខេត្តក្វាងស៊ី គឺជាខេត្តដែលរៀបចំតាំងពិព័រណចិនអាស៊ានជារៀងរហូត ហើយក៏ជាខេត្តដែលសំខាន់ជាងគេក្នុងការជម្រុញ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជុំវិញតំបន់ឈូងសមុទ្រខាងជើង»។
លោកបានបន្តថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជុំវិញតំបន់ឈូងសមុទ្រខាងជើង» ខេត្តក្វាងស៊ី និងបន្តជម្រុញទំនាក់ទំនងរវាងខេត្តក្វាងស៊ី និងទីក្រុងជាប់សមុទ្ររបស់ប្រទេសអាស៊ានទាំងអស់ឲ្យកាន់តែខ្លាំងក្លា ដូចជាការផ្លាស់ប្តូរទំនិញទៅវិញទៅមក ដើម្បីសម្រេចបានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រវាងចិននិងអាស៊ានទាំងមូល។
ឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលប្រទេសចិន និងអាស៊ាន បង្កើតកិច្ចសហប្រតិបត្តិការណ៍យុទ្ធសាស្ត្រខួបទី១៥ឆ្នាំ និងការរៀបចំពិព័ណ៍ចិន-អាស៊ានលើកទី១៥ផងដែរ ក៏ជាឆ្នាំបង្កើតថ្មីនៃចិននិងអាស៊ាន។ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជុំវិញតំបន់ឈូងសមុទ្រខាងជើង» និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកិច្ច សហប្រតិបត្តិការក្នុងតំបន់ ស្របតាមគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» និងបង្កើតទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រចិនអាស៊ានឲ្យ កាន់តែមានកម្រិតខ្ពស់ជាងមុនថែមទៀត ជាពិសេសគឺធ្វើឲ្យសមាហរណកម្មចិន អាស៊ានកាន់តែមានភាពជិតស្និទ្ធ ៕