នៅថ្ងៃស្អែកនេះ រដ្ឋសភាកម្ពុជា បន្តសម័យប្រជុំលើកទី១០ នីតិកាលទី៥ លើរបៀបវារៈសំខាន់២
18-06-2018 16:58
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តីព្រាងច្បាប់ចំនួន២។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
សម័យប្រជុំលើកទី១០ នីតិកាលទី៥នេះ និងពិភាក្សាទៅលើរបៀបវារៈដូចជា៖
១៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្នេរថេក ខូ អិលធីឌី ។
២៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌាអ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ៕