(សៀមរាប)៖ ក្រុមការងារចុះពង្រឹងឃុំគោកធ្លោគក្រោម របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀត បាននាំគ្នាដង្ហែទានវស្សា ព្រមទាំងនាំយកគ្រឿងបរិភោគ និងទេយ្យទានមួយចំនួន ប្រគេនដល់ព្រះសង្ឃ ឆ្ពោះទៅកាន់វត្តពុទ្ធត្ថេរារាម ហៅវត្តខ្នារធ្មង់ ដែលស្ថិតនៅ ឃុំគោកធ្លោគក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ប្រធានក្រុមការងារចុះពង្រឹងឃុំគោកធ្លោគក្រោម បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងស្តាប់កង្វល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ។
ក្រុមការងារ ក៏បានលើកឡើងអំពីសមិទ្ធផលនានា នៅក្នុងមូលដ្ឋាន ក៏ដូចជាសមិទ្ធផលនៅក្នុងប្រទេសកម្ពុជា ដែលកើតឡើងនៅក្នុងប្រទេសដែលកំពុងមានសន្តិភាព។ ជាមួយគ្នានេះ ក្រុមការងារ ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕