(កំពត)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ុង សំខាន់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយស្រុកដងទង់ បានជួបសំណេះសំណាលជាមួយសាខាបក្សភូមិទាំង១០ឃុំ ចំនួន៥០០នាក់ នៅទីស្នាក់ការគណបក្សស្រុក និងអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
លោក អ៊ុង សំខាន់ បានថ្លែងថា ដើម្បីឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមពលរដ្ឋបោះឆ្នោ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចខតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកសាងប្រទេសជាតិពីបាតដៃទទេរ ពីគំនរផេះផង់ រហូតឱ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
លោក អ៊ុង សំខាន់ បានបន្តថា ដោយផ្នែកលើដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺពលរដ្ឋទាំងអស់ច្បាស់ណាស់ មិនបែកបាក់សាមគ្គីភាព ឯកភាពគ្នាបន្តកសាងប្រទេសជាតិ មិនជឿលើបរទេស ដែលតែងតែញុះញង់ កកូកកាយផ្ទៃក្នុងជាតិកម្ពុជា ឱ្យបែងចែកពណ៌សម្បុរ ប្រើមនោគមន៍វិជ្ជា ឱ្យក្រុមជ្រល់និយមក្រៅស្រុកពង្វក់ស្មារតី ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយបដិវត្តន៍ពណ៌ ខណៈដែលពលរដ្ឋកំពុងរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នាននេះលោកបានចែកជូនក្រម៉ា៥០០, ថវិការ៥.០០០.០០០រៀល និងបានឧបត្ថម្ភប្រាក់ចំនួន៦៨០០ដុល្លារ សម្រាប់កាត់ខោអាវ ប្រជាការពារ ចំនួន៥០០នាក់ សម្រាប់ការពារសុវត្ថិភាពភូមិ-ឃុំ ជូនប្រជាជននិ ងជាសកម្មជនគណបក្សប្រជាជនកម្ពុជាផងដែរ៕